មានមនុស្សជាច្រើនដែលកំពុងប្រើប្រាស់កម្មវិធីការិយាយល័យ ឬហៅថា Microsoft Office។ ក្នុងចំណោមអ្នកប្រើប្រាស់ទាំងអស់នោះ អ្នកខ្លះស្ទាត់ជំនាញខាងបង្កើតទំរង់ផ្សេងៗ ទៅតាមការចង់បានរបស់ខ្លួន និងតម្រូវទៅតាមការងាររបស់ខ្លួនជាដើម។ យ៉ាងណាម៉ិញ ក៏មានអ្នកខ្លះដែលមិនសូវស្ទាត់ជំនាញក្នុងការប្រើកម្មវិធីការិយាយល័យនេះផងដែរ ដោយគេធ្វើបានតែលើការងារធម្មតាៗជាប្រចាំថ្ងៃ ដោយគ្រាន់តែ បើក បិទ បញ្ចូលទិន្នន័យ និងរក្សាទុកជាដើម។ ដើម្បីឲ្យពង្រីកនូវចំណេះដឹងបន្ថែមដល់អ្នកទាំងនោះ យើងសូមណែនាំនូវវិធីងាយៗ ក្នុងការទាញយកទំរង់ ឬគំរូឯកសារ ដែលមានស្រាប់នៅក្នុងកម្មវិធីការិយាយល័យរបស់លោកអ្នក ដោយគ្រាន់តែស្វែករកទៅតាមប្រភេទដែលចង់បានរបស់ខ្លួន។ ហើយទំរង់ឯកសារស្រាប់ទាំងនោះ យើងក៏អាចធ្វើការកែប្រែ បន្ថែម បន្ថយ ដើម្បីធ្វើវាឲ្យក្លាយជារបស់ផ្ទាល់ខ្លួនយើងបានផងដែរ។ ខាងក្រោមនេះគឺជាវិធីងាយៗដើម្បីនាំលោកអ្នកទៅរកប្រភេទទំរង់ ឬគំរូឯកសារថ្មីៗ ប្លែកៗ ដែលអ្នកពេញចិត្ត និងដើម្បីទាញវាយកមកប្រើនៅលើកម្មវិធីការិយាល័យរបស់លោកអ្នក។
ជំហានទី១
ចូលទៅបើកកម្មវិធីការិយាយល័យរបស់លោកអ្នក។
ជំហានទី២
ស្វែងរកតាមឈ្មោះ ឬប្រភេទទំរង់ ឬគំរូឯកសារ ដែលលោកអ្នកចង់បាន។
ស្វែងរកតាមឈ្មោះ ( Search for online templates) ឬស្វែងរកតាមក្រុមប្រភេទ (Suggested searches:...)
ឧទាហរណ៍: ខ្ញុំចង់ស្វែងរក ទំរង់ ឬគំរូនៃវិក័យប័ត្រ(Invoice) ដោយសារតែខ្ញុំមិនសូវដឹងពីរបៀបបង្កើតវាដោយខ្លួនឯង ដើម្បីឲ្យត្រូវតាមស្ដង់ដារ និងគ្រប់ជ្រុងជ្រោយនោះទេ។
ដូច្នេះខ្ញុំសរសេរពាក្យថា (Invoice) នៅក្នុងចន្លោះស្វែងរក( Search for online templates) រួចចុច សញ្ញាស្វែងរកនៅខាងស្ដាំ ឬចុុចប៊ូតុង (Enter) យកតែម្ដងក៏បាន។
បន្ទាប់មក យើងនឹងបានឃើញមានទំរង់ ឬគំរូឯកសារ ដែលគេបង្កើតហើយស្រាប់ជាច្រើន ហើយយើងក៏អាច អូសទៅក្រោមដើម្បីស្វែងរក គំរូមួយណាដែលយើងចង់បាន ឬចូលចិត្ត ឬគិតថាវាពិតជាសាកសមទៅនឹងឯកសារដែលយើងកំពុងចង់បង្កើត។ អ្នកអាចជ្រើសរើសនៅក្នុងចន្លោះផ្នែកខាងឆ្វេងដែល ផុសជារូបភាពនៃទំរង់ ឬគំរូឯកសារនោះឲ្យយើងឃើញច្បាស់ក៏បាន ឬពុំដូចនោះទេ ក្នុងករណីដែលយើងរកមិនឃើញមានមួយណាដែលយើងពេញចិត្តទេនោះ អ្នកក៏អាចស្វែងរកតាមប្រភេទក្រុម នៃទំរង់ ឬគំរូឯកសារទាំងនោះនៅក្នុងចន្លោះផ្នែកខាងស្ដាំ ដែលមានរាយតាមឈ្មោះ ពីចំនួនច្រើនមកចំនួនតិចក៏បាន។
ពេលនេះខ្ញុំជ្រើសរើសយកទំរង់ ឬគំរូឯកសារមួយដែលខ្ញុំពេញចិត្តដោយចុចជ្រើសរើសលើរូបណាមួយដែលលោកអ្នកពេញចង់បាន។
បន្ទាប់មកវានឹងពង្រីកកាន់តែធំជាងមុន ថែមទាំងមានកន្លែងចុចថា Create។ ចុចលើពាក្យថា Create នោះ។
បន្ទាប់មកលោកអ្នកនឹងទទួលបាន ទំរង់ ឬគំរូនៃវិក័យប័ត្រដែលគេបង្កើតរួចជាស្រេចដូចខាងក្រោម។
ហើយយើងអាចកែប្រែ ឬបន្ថែមបន្ថយ ដូរពុម្ពអក្សរ ទៅតាមចំណង់ចំណូលចិត្តរបស់យើងបានផងដែរ។
ដោយធ្វើតាមវិធីខាងលើដដែល ខ្ញុំក៏អាចទាញយកទំរង់ ឬគំរូ ផារ៉េតូក្រាហ្វ (Pareto) បានផងដែរ ដែលវាមានភាពងាយស្រួល ហើយរហ័ស មិនចាំបាច់គិតពីវិធីបង្កើតវាដោយខ្លួនឯង នាំឲ្យខាតពេលនោះទេ។
គេច្រើនប្រើក្រាហ្វនេះដើម្បីធ្វើការគ្រប់គ្រង់គុណភាព នៃការវិភាគទិន្នន័យខូចពីខ្ពស់មកទាប ដើម្បីចាត់វិធានការទៅលើទិន្នន័យដែលខ្ពស់ជាងគេមុន។ ហើយបើយើងបង្កើតវាដោយខ្លួនឯងទាមទារឲ្យប្រើវិធីជាច្រើនស្មុគស្មាញ ទម្រាំបានវាមកប្រើ។ យើងអាចនឹងត្រូវតម្រៀបទៅតាមប្រភេទទិន្នន័យនិមួយៗពីខ្ពស់មកទាបដោយខ្លួនឯង ប្រសិនបើយើងធ្វើវាដោយខ្លួនឯង។ ក៏ប៉ុន្តែ យើងគ្រាន់តែបញ្ជូលទិន្នន័យយកតែម្ដងដោយមិនចាំបាច់គិត ខ្ពស់មុន ទាបក្រោយនោះទេ វានឹងតម្រៀបឲ្យយើងដោយស្វ័យប្រវត្តិ ព្រោះគេបានចង់រូបមន្ដរួចជាស្រេច។
សរុបមកប្រសិនបើលោកអ្នកមានការពិបាក ឬមិនមានគំនិត និងចំណេះដឹងគ្រាប់គ្រាន់ក្នុងការបង្កើតឯកសារអ្វីមួួយឲ្យមានភាពងាយស្រួលក្នុងការប្រើទេនោះ លោកអ្នកអាចប្រើវិធីនេះដើម្បីចំណេញពេលវេលា និងត្រូវតាមស្ដង់ដារទៀតផង៕


No comments:
Post a Comment