Thursday, February 18, 2016

មិនបរិភោគអាហារពេលព្រឹក ប្រឈមមុខនឹងបញ្ហាខួរក្បាលធ្ងន់ធ្ងរ

បច្ចុប្បន្ននេះមានមិនតិចនោះទេ អ្នកដែលមានទំលាប់មិនបរិភោគអាហារពេលព្រឹកជារៀងរាល់ថ្ងៃនោះ។ 
ដោយសារតែអ្នកខ្លះគិតថាវាមិនសូវជាចាំបាច់ផង ព្រោះមិនសូវឃ្លាន សន្សំសន្ចៃលុយ ឬចង់សម្រកទម្ងន់ជាដើម ហើយបើចំពោះអ្នករវល់រកស៉ីវិញច្រើនតែគ្មានពេលបរិភោគក៏មាន។


បើយោងតាមក្រុមអ្នកស្រាវជ្រាវនៃ មជ្ឈមណ្ឌលជាតិសិក្សាស្រាវជ្រាវជំងឺមហារីក របស់ប្រទេសជប៉ុន បានឲ្យដឹងថា ពួកគេកំពុងបន្តសិក្សាទៅលើស្ថានភាពរាងកាយនៃក្រុមមនុស្សដែលមានអាយុចន្លោះពី 45 ទៅ74ឆ្នាំ អស់រយៈពេល13ឆ្នាំកន្លងមកហើយ។ មនុស្សដែលត្រូវបានគេធ្វើការសិក្សាទាំងនោះមកពីខេត្តចំនួន៨ផ្សេងគ្នា ដែលមានចំនួន 83000នាក់។

បើយោងតាមក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា ក្រុមមនុស្សដែលបរិភោគអាហារពេលព្រឹកត្រឹមតែ ២ដង ក្នុង១សប្ហាហ៍ ប្រឈមមុខទៅនឹងហានិភ័យនៃចរន្តឈាមរត់ក្នុងខួរក្បាល 36%  កំពុងកើនឡើងខ្ពស់ជាងក្រុមមនុស្ស ដែលបរិភោគអាហារពេលព្រឹកជារៀងរាល់ថ្ងៃ។
ហានិភ័យនៃចរន្តឈាមរត់ក្នុងខួរក្បាល គឺចង់សំដៅទៅលើ ការដាច់សសៃឈាមខួរក្បាល ដែលភាគច្រើនកើតមានឡើងលើមនុស្សដែលមានសំពាធឈាមខ្ពស់។ 



ការសិក្សាបានរកឃើញថា នៅពេលដែលមិនបរិភោគអាហារពេលព្រឹក ធ្វើឲ្យឃ្លាន កូរពោះ និងមានភាពតានតឹងក្នុងខ្លួនជាដើម ដែលជាហេតុធ្វើឲ្យសំពាធឈាមកើនឡើង។ ដោយហេតុនេះហើយទើបក្រុមអ្នកស្រាវជ្រាវសន្មត់ថាវាអាច ធ្វើឲ្យមានហានិភ័យនៃចរន្តឈាមរត់ក្នុងខួរក្បាលក៏មានការកើនឡើងខ្ពស់ដែរ។

ក្រុមអ្នកស្រាវជ្រាវបានផ្លល់ជាអនុសាសន៍ថា យើងគួរតែរកអ្វីដើម្បីបរិភោគនៅពេលព្រឹក ឬយ៉ាងហោចណាស់អ្វីបន្តិចបន្ទួចក៏ដោយឲ្យតែបានបរិភោគ គឺជាការប្រសើរបំផុត។ ព្រោះយើងមិនបានបរិភោគអស់រយៈពេលពេញមួយយប់រួចមកហើយ ប្រសិនបើយើងមិនបរិភោគនៅពេលព្រឹកទៀត ហើយគិតតែខំប្រឹងបំពេញការងារទៀតនោះ វាមិនមែនជាការល្អនោះទេ។

No comments:

Post a Comment