Tuesday, March 22, 2016

ជប៉ុន កែច្នៃសម្រាមឲ្យទៅជាថាមពលអគ្គីសនី ដើម្បីដំណើរការឡានដឹកសម្រាប់វិញ ដោយមិនចាំបាច់ប្រើសាំង

ទីក្រុង កាវ៉ាហ្សាគី នៃខេត្ត កាណាហ្គាវ៉ា នៃប្រទេសជប៉ុន នៅពេលដែលគេដុតរំលាយសម្រាម កំដៅដែលបានពីការដុតសម្រាមនោះ ត្រូវបានគេយកមកផលិតធ្វើជាភ្លើងអគ្គីសនី ហើយដែលភ្លើងអគ្គីសនីនោះ ត្រូវបានគេយកទៅប្រើដើម្បីដំណើរការឡានដឹកសម្រាមផងដែរ។ ហើយគេមានគម្រោងប្រើឡានដែលដើរដោយថាមពលអគ្គិសនីនេះដើម្បីប្រមូលសម្រាមទាំងអស់ក្នុងទីក្រុងនោះ។អាចឲ្យឡាន រត់បានេះ 45 Km នៅបន្ទាប់ពីបានសាកពេញម្ដងៗ នេះបើយោងតាមប្រពភពី ទីក្រុង កាវ៉ាហ្សាគី។ ឡានដឹងសម្រាមដោយថាមពលអគ្គីសនីនេះ ត្រូវបានគេរកឃើញថាការបញ្ចេញឧស្ម័នកាបូនិច (CO2) របស់វា បើប្រៀបធៀបជាមួយឡានដឹកសម្រាមធម្មតាសព្វថ្ងៃ វាបញ្ចេញឧស្ម័ននេះតិចជាងប្រមាណ 20 t (តោន) ក្នុង១ឆ្នាំ។

ម៉ាស៊ីនសាក ដើម្បីសាកហើយការសាកនោះគឺធ្វើនៅក្នុងរោងចក្រដុតសម្រាមនៃ ទីក្រុង កាវ៉ាហ្សាគី តែម្ដង។  ឡាននេះក៏ត្រូវបានគេដាក់ឲ្យដំណើរការដឹកសម្រាមផងដែរ ចាប់តាំងពីថ្ងៃទី១៨ ខែមិនាមកនេះ។ បន្ទាប់មកក្នុងរយៈពេល១ឆ្នាំ គេមានគម្រោង ក្នុងការតាមដានពីប្រព័ន្ធដំណើរការនៃម៉ាស៊ីនសាកអាគុយនោះ ថាតើមានបញ្ហាអ្វីឬអត់ និងចំនួនទឹកប្រាក់ដែលត្រូវចំណាយផងដែរ។

បើតាមសំដីរបស់លោកអភិបាលក្រុង ហ្វូគូដា បានមានប្រសាសន៍ថា គម្រោងឡានដឹងសម្រាមដើរដោយភ្លើងអគ្គីសនីដែលផលិតបានមកពីការសម្រាមវិញនេះ ជាលើកដំបូងហើយក្នុងប្រទេសជប៉ុន។  ប្រសិនបើគម្រោងនេះមិនមានបញ្ហាអ្វីទេនោះ  ទីក្រុង និងទីប្រជុំជនផ្សេងទៀត ក៏ចង់ឲ្យចាប់ផ្ដើមដំណើរការនេះផងដែរ៕



Thursday, February 18, 2016

មិនបរិភោគអាហារពេលព្រឹក ប្រឈមមុខនឹងបញ្ហាខួរក្បាលធ្ងន់ធ្ងរ

បច្ចុប្បន្ននេះមានមិនតិចនោះទេ អ្នកដែលមានទំលាប់មិនបរិភោគអាហារពេលព្រឹកជារៀងរាល់ថ្ងៃនោះ។ 
ដោយសារតែអ្នកខ្លះគិតថាវាមិនសូវជាចាំបាច់ផង ព្រោះមិនសូវឃ្លាន សន្សំសន្ចៃលុយ ឬចង់សម្រកទម្ងន់ជាដើម ហើយបើចំពោះអ្នករវល់រកស៉ីវិញច្រើនតែគ្មានពេលបរិភោគក៏មាន។


បើយោងតាមក្រុមអ្នកស្រាវជ្រាវនៃ មជ្ឈមណ្ឌលជាតិសិក្សាស្រាវជ្រាវជំងឺមហារីក របស់ប្រទេសជប៉ុន បានឲ្យដឹងថា ពួកគេកំពុងបន្តសិក្សាទៅលើស្ថានភាពរាងកាយនៃក្រុមមនុស្សដែលមានអាយុចន្លោះពី 45 ទៅ74ឆ្នាំ អស់រយៈពេល13ឆ្នាំកន្លងមកហើយ។ មនុស្សដែលត្រូវបានគេធ្វើការសិក្សាទាំងនោះមកពីខេត្តចំនួន៨ផ្សេងគ្នា ដែលមានចំនួន 83000នាក់។

បើយោងតាមក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា ក្រុមមនុស្សដែលបរិភោគអាហារពេលព្រឹកត្រឹមតែ ២ដង ក្នុង១សប្ហាហ៍ ប្រឈមមុខទៅនឹងហានិភ័យនៃចរន្តឈាមរត់ក្នុងខួរក្បាល 36%  កំពុងកើនឡើងខ្ពស់ជាងក្រុមមនុស្ស ដែលបរិភោគអាហារពេលព្រឹកជារៀងរាល់ថ្ងៃ។
ហានិភ័យនៃចរន្តឈាមរត់ក្នុងខួរក្បាល គឺចង់សំដៅទៅលើ ការដាច់សសៃឈាមខួរក្បាល ដែលភាគច្រើនកើតមានឡើងលើមនុស្សដែលមានសំពាធឈាមខ្ពស់។ 



ការសិក្សាបានរកឃើញថា នៅពេលដែលមិនបរិភោគអាហារពេលព្រឹក ធ្វើឲ្យឃ្លាន កូរពោះ និងមានភាពតានតឹងក្នុងខ្លួនជាដើម ដែលជាហេតុធ្វើឲ្យសំពាធឈាមកើនឡើង។ ដោយហេតុនេះហើយទើបក្រុមអ្នកស្រាវជ្រាវសន្មត់ថាវាអាច ធ្វើឲ្យមានហានិភ័យនៃចរន្តឈាមរត់ក្នុងខួរក្បាលក៏មានការកើនឡើងខ្ពស់ដែរ។

ក្រុមអ្នកស្រាវជ្រាវបានផ្លល់ជាអនុសាសន៍ថា យើងគួរតែរកអ្វីដើម្បីបរិភោគនៅពេលព្រឹក ឬយ៉ាងហោចណាស់អ្វីបន្តិចបន្ទួចក៏ដោយឲ្យតែបានបរិភោគ គឺជាការប្រសើរបំផុត។ ព្រោះយើងមិនបានបរិភោគអស់រយៈពេលពេញមួយយប់រួចមកហើយ ប្រសិនបើយើងមិនបរិភោគនៅពេលព្រឹកទៀត ហើយគិតតែខំប្រឹងបំពេញការងារទៀតនោះ វាមិនមែនជាការល្អនោះទេ។

Tuesday, February 16, 2016

របៀបទាញយកគំរូ ឬទំរង់ឯកសារផ្សេងៗ​ (Template) ដែលមានស្រាប់នៅក្នុងកម្មវិធីករិយាយល័យ Microsoft Office (Word, Excel...) ដែលលោកអ្នកកំពុងប្រើជារាងរាល់ថ្ងៃ

មានមនុស្សជាច្រើនដែលកំពុងប្រើប្រាស់កម្មវិធីការិយាយល័យ ឬហៅថា Microsoft Office។  ក្នុងចំណោមអ្នកប្រើប្រាស់ទាំងអស់នោះ អ្នកខ្លះស្ទាត់ជំនាញខាងបង្កើតទំរង់ផ្សេងៗ ទៅតាមការចង់បានរបស់ខ្លួន និងតម្រូវទៅតាមការងាររបស់ខ្លួនជាដើម។ យ៉ាងណាម៉ិញ ក៏មានអ្នកខ្លះដែលមិនសូវស្ទាត់ជំនាញក្នុងការប្រើកម្មវិធីការិយាយល័យនេះផងដែរ ដោយគេធ្វើបានតែលើការងារធម្មតាៗជាប្រចាំថ្ងៃ ដោយគ្រាន់តែ បើក បិទ បញ្ចូលទិន្នន័យ និងរក្សាទុកជាដើម។ ដើម្បីឲ្យពង្រីកនូវចំណេះដឹងបន្ថែមដល់អ្នកទាំងនោះ យើងសូមណែនាំនូវវិធីងាយៗ ក្នុងការទាញយកទំរង់ ឬគំរូឯកសារ ដែលមានស្រាប់នៅក្នុងកម្មវិធីការិយាយល័យរបស់លោកអ្នក ដោយគ្រាន់តែស្វែករកទៅតាមប្រភេទដែលចង់បានរបស់ខ្លួន។ ហើយទំរង់ឯកសារស្រាប់ទាំងនោះ យើងក៏អាចធ្វើការកែប្រែ បន្ថែម បន្ថយ ដើម្បីធ្វើវាឲ្យក្លាយជារបស់ផ្ទាល់ខ្លួនយើងបានផងដែរ។ ខាងក្រោមនេះគឺជាវិធីងាយៗដើម្បីនាំលោកអ្នកទៅរកប្រភេទទំរង់ ឬគំរូឯកសារថ្មីៗ ប្លែកៗ ដែលអ្នកពេញចិត្ត និងដើម្បីទាញវាយកមកប្រើនៅលើកម្មវិធីការិយាល័យរបស់លោកអ្នក។

ជំហានទី១
ចូលទៅបើកកម្មវិធីការិយាយល័យរបស់លោកអ្នក។


ជំហានទី២
ស្វែងរកតាមឈ្មោះ ឬប្រភេទទំរង់ ឬគំរូឯកសារ ដែលលោកអ្នកចង់បាន។
ស្វែងរកតាមឈ្មោះ ( Search for online templates) ឬស្វែងរកតាមក្រុមប្រភេទ (Suggested searches:...)




ឧទាហរណ៍: ខ្ញុំចង់ស្វែងរក ទំរង់ ឬគំរូនៃវិក័យប័ត្រ(Invoice) ដោយសារតែខ្ញុំមិនសូវដឹងពីរបៀបបង្កើតវាដោយខ្លួនឯង ដើម្បីឲ្យត្រូវតាមស្ដង់ដារ និងគ្រប់ជ្រុងជ្រោយនោះទេ។ 

ដូច្នេះខ្ញុំសរសេរពាក្យថា (Invoice) នៅក្នុងចន្លោះស្វែងរក( Search for online templates) រួចចុច សញ្ញាស្វែងរកនៅខាងស្ដាំ ឬចុុចប៊ូតុង (Enter) យកតែម្ដងក៏បាន។




បន្ទាប់មក យើងនឹងបានឃើញមានទំរង់ ឬគំរូឯកសារ ដែលគេបង្កើតហើយស្រាប់ជាច្រើន ហើយយើងក៏អាច អូសទៅក្រោមដើម្បីស្វែងរក គំរូមួយណាដែលយើងចង់បាន ឬចូលចិត្ត ឬគិតថាវាពិតជាសាកសមទៅនឹងឯកសារដែលយើងកំពុងចង់បង្កើត។ អ្នកអាចជ្រើសរើសនៅក្នុងចន្លោះផ្នែកខាងឆ្វេងដែល ផុសជារូបភាពនៃទំរង់ ឬគំរូឯកសារនោះឲ្យយើងឃើញច្បាស់ក៏បាន ឬពុំដូចនោះទេ ក្នុងករណីដែលយើងរកមិនឃើញមានមួយណាដែលយើងពេញចិត្តទេនោះ អ្នកក៏អាចស្វែងរកតាមប្រភេទក្រុម នៃទំរង់ ឬគំរូឯកសារទាំងនោះនៅក្នុងចន្លោះផ្នែកខាងស្ដាំ ដែលមានរាយតាមឈ្មោះ ពីចំនួនច្រើនមកចំនួនតិចក៏បាន។

ពេលនេះខ្ញុំជ្រើសរើសយកទំរង់ ឬគំរូឯកសារមួយដែលខ្ញុំពេញចិត្តដោយចុចជ្រើសរើសលើរូបណាមួយដែលលោកអ្នកពេញចង់បាន។



បន្ទាប់មកវានឹងពង្រីកកាន់តែធំជាងមុន ថែមទាំងមានកន្លែងចុចថា Create។ ចុចលើពាក្យថា Create នោះ។


បន្ទាប់មកលោកអ្នកនឹងទទួលបាន ទំរង់ ឬគំរូនៃវិក័យប័ត្រដែលគេបង្កើតរួចជាស្រេចដូចខាងក្រោម។
ហើយយើងអាចកែប្រែ ឬបន្ថែមបន្ថយ ដូរពុម្ពអក្សរ ទៅតាមចំណង់ចំណូលចិត្តរបស់យើងបានផងដែរ។



ដោយធ្វើតាមវិធីខាងលើដដែល ខ្ញុំក៏អាចទាញយកទំរង់ ឬគំរូ ផារ៉េតូក្រាហ្វ (Pareto) បានផងដែរ ដែលវាមានភាពងាយស្រួល ហើយរហ័ស មិនចាំបាច់គិតពីវិធីបង្កើតវាដោយខ្លួនឯង នាំឲ្យខាតពេលនោះទេ។



គេច្រើនប្រើក្រាហ្វនេះដើម្បីធ្វើការគ្រប់គ្រង់គុណភាព នៃការវិភាគទិន្នន័យខូចពីខ្ពស់មកទាប ដើម្បីចាត់វិធានការទៅលើទិន្នន័យដែលខ្ពស់ជាងគេមុន។ ហើយបើយើងបង្កើតវាដោយខ្លួនឯងទាមទារឲ្យប្រើវិធីជាច្រើនស្មុគស្មាញ ទម្រាំបានវាមកប្រើ។ យើងអាចនឹងត្រូវតម្រៀបទៅតាមប្រភេទទិន្នន័យនិមួយៗពីខ្ពស់មកទាបដោយខ្លួនឯង ប្រសិនបើយើងធ្វើវាដោយខ្លួនឯង។ ក៏ប៉ុន្តែ យើងគ្រាន់តែបញ្ជូលទិន្នន័យយកតែម្ដងដោយមិនចាំបាច់គិត ខ្ពស់មុន ទាបក្រោយនោះទេ វានឹងតម្រៀបឲ្យយើងដោយស្វ័យប្រវត្តិ ព្រោះគេបានចង់រូបមន្ដរួចជាស្រេច។





សរុបមកប្រសិនបើលោកអ្នកមានការពិបាក ឬមិនមានគំនិត និងចំណេះដឹងគ្រាប់គ្រាន់ក្នុងការបង្កើតឯកសារអ្វីមួួយឲ្យមានភាពងាយស្រួលក្នុងការប្រើទេនោះ លោកអ្នកអាចប្រើវិធីនេះដើម្បីចំណេញពេលវេលា និងត្រូវតាមស្ដង់ដារទៀតផង៕

របៀបធ្វើលំហាត់ប្រាណ៥យ៉ាង​​ ដើម្បីឲ្យឡើងសាច់ដុំ ហើយដោយមិនចាំបាច់ប្រើឧបករណ៍ហាត់ប្រាណ

ជាការពិតណាស់ មនុស្សភាគច្រើនតែងតែគិតថា​ ដើម្បីបានសាច់ដុំធំ និងរាងសង្ហារ លុះត្រាតែមានឧបករណ៍ប្រើដើម្បីហាត់ប្រាណជារាងរាល់ថ្ងៃ ទើបអាចទទួលបានលទ្ធផលល្អ។ ប៉ុន្តែសម្រាប់អ្នកដែលមិនមានពេលគ្រប់គ្រាន់ដើម្បីទៅក្លឹបកីឡាដើម្បីហាត់ប្រាណ ឬមិនមានលទ្ធភាពដើម្បីទិញឧបករណ៍ដាក់ក្នុងផ្ទះទុកដើម្បីហាត់ផ្ទាល់ខ្លួនទេនោះ អ្នកអាច មើលវិធីហាត់ប្រាណងាយៗ ដោយមិនចាំបាច់មានឧបករណ៍ជំនួយដូចខាងក្រោមនេះបាន។